Pages

Saturday, June 6, 2015

តើអ្វីទៅជា Network ?

Posted by Unknown 6:53 AM, under | 2 comments

 
Network:គឺជាការតភ្ជាប់រវាងComputerចាប់ពី ពីរគ្រឿងទ្បើងទៅ និងតភ្ជាប់ឧបករណ៏ជាច្រើនឲ្យស្គាល់គ្នា​ស្ថិតនៅក្នុងបណ្តាញតែមួយ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន និង​ទិន្នន័យ ដូចជា (Files, Videos, Printer, E-mail, Voices……)​។ តើប្រភេទមូលដ្ឋានគ្រឹះនៃ Network មានប៉ុន្មានប្រភេទ?អ្វីខ្លះ? ប្រភេទមួលដ្ឋានគ្រឹសនៃ Network មាន ៤ ប្រភេទ គឺៈ
· Personal Area Network (PAN)
· Local Area Network (LAN)
· Wide Area Network (WAN)
· Metropolitan Area Network (MAN)

តើអ្វីទៅជា Metropolitan Area Network (MAN) ?

Posted by Unknown 6:44 AM, under | No comments

 
Metropolitan Area Network (MAN) គឺជាប្រព័ន្ឋ Network ដែលត្រូវបានបង្កើតទ្បើងសម្រាប់ប្រើនៅក្នុងទីក្រុងតែមួយ។ លក្ខខណ្ឌនៃទំហំភូមិសាស្រ្ត Metropolitan Area Network គឺមានទំហំធំជាងប្រព័ន្ឋមួលដ្ឋាននៃ Local Area Network ប៉ុន្តែតូចជាងប្រព័ន្ឋមួលដ្ឋាននៃ Wide Area Network។ Metropolitan Area Network ត្រូវបានកំណត់លក្ខណៈជាធម្មតាការតភ្ជាប់មានល្បឿនលឿនដោយប្រើជាមួយនិងខ្សែកាបអុបទិចឬប្រព័ន្ឋផ្សព្វផ្សាយឌីជីថលផ្សេងទៀត។

តើអ្វីទៅជា Personal Area Network (PAN) ?

Posted by Unknown 6:32 AM, under | No comments

 
Personal Area Network (PAN) គឺជាបណ្តាញ Network​ មួយដែលរៀបចំនៅជុំវិញខ្លួនមនុស្ស​។ ហើយបណ្តាញផ្ទាល់ខ្លួនមួយនេះវាទាក់ទងទៅនិង កុំព្យួទ័រចល័ត ទូរស័ព្ទចល័ត​ និងឧបករណ៏ដទៃផ្សេងៗទៀត។ អ្នកអាចប្រើបណ្តាញនេះសម្រាប់ធ្វើការ បញ្ជូនទិន្នន័យ ទាញយកទិន្នន័យ តាមរយៈ Bluetooth Infrared Wi-Fi ជាដើម។

តើអ្វីទៅជា Local Area Network ?

Posted by Unknown 6:22 AM, under | No comments

 
 Local Area Network (LAN) គឺជាប្រព័ន្ឋNetwork មួយនៅក្នុងក្រុមហ៊ុនដើម្បីធ្វើការផ្គត់ផ្គង់បណ្តាញសមត្ថភាពទៅក្រុមមួយនៃកុំព្យូទ័រដែលនៅជិតគ្នាដូចជានៅក្នុងអាគារ ការិយាល័យ សាលារៀនឬផ្ទះជាដើម។ Local Area Network មួយមានប្រយោជន៏សម្រាប់ការចែករំលែកធនធានដូចជាឯកសារ ម៉ាស៊ីនបោះពុម្ព ហ្គេមឬកម្មវិធីផ្សេងៗជាច្រើនទៀត។

តើអ្វីទៅជា Peer to Peer Network ?

Posted by Unknown 6:17 AM, under | No comments

 
Peer to Peer Network គឺជាការតភ្ជាប់បណ្តាញរវាងComputer ពីរ ឬច្រើនដែលមានទំនាក់ទំនងគ្នា។ហើយវាមានលក្ខណៈនិងសិទ្ឋស្មើគ្នា គឺComputer មួយអាចផ្តល់ Resource និងទាញយក Resourceពីគេមកប្រើប្រាស់បាន។ការប្រើប្រាស់របស់វាពុំសូវមានសុវត្ថិភាពប៉ុន្មាននោះទេ ប៉ុន្តែវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រសិនបើ Network នោះមានម៉ាស៊ីនកុំព្យូទ័រតិចជាង១០គ្រឿង។

តើអ្វីទៅជា Hub ?

Posted by Unknown 1:37 AM, under | No comments

 
Hub: គឺជាឧបករណ៏មួយប្រើសម្រាប់តភ្ជាប់បណ្ដាញ Network​ ជាច្រើនបញ្ចូលគ្នា និង បង្កើតជាក្រុម Networkតែមួយ។​ វាមានលក្ខណៈខុសពី Switch ត្រង់វាអាច Broadcast Network Packet បាន។

តើអ្វីទៅជា Protocol ?

Posted by Unknown 1:16 AM, under | No comments

 
Protocol គឺជាឈុតនៃច្បាប់ដែលធ្វើការគ្រប់គ្រងការទំនាក់ទំនងគ្នារវាងComputerជាច្រើននៅលើNetwork។ ច្បាប់ទាំងនោះរួមមានការណែនាំដែលដាក់ឲ្យបានត្រឺមត្រូវនូវ Network គឺ Access Methodបានអនុញ្ញាតឲ្យ Physical topology ប្រភេទនៃខ្សែនិងល្បឿននៃការបញ្ជូនData។ Protocol ដែលគេនិយមប្រើបានដូចខាងក្រោម៖
- Ethernet - ocal Talk
- Token ring
- FDDI(Fibber Distributed Data Interface)
- ATM(Asynchronous Transfer Mode)

តើអ្វីទៅជា Client Server Network ?

Posted by Unknown 1:01 AM, under | No comments

 
Client Server Network បើនិយាយអំពី Server Basic network វាមានលក្ខណៈ Client/Server នោះ Server មានតូនាទីសំខាន់ណាស់ចំពោះNetwork Administrator។ -Server គឺជាម៉ាស៊ីនមេ មួយដែលមានមុខងារទទួលរឺឆ្លើយតបតាមតំរូវការរបស់ Client នៅពេលមាន Request for Client។ -Client គឺជាកូនម៉ាស៊ីនដែលស្ថិតនៅក្រោមការគ្រប់គ្រង់របស់ Server ​​​​​វាអាចធ្វើការ Request Resource ផ្សេងៗទៅតាមតំរូវការនៃ Server។

តើអ្វីទៅជា Network Interface Card (NIC) ?

Posted by Unknown 12:53 AM, under | 1 comment

 
Network Interface Card(NIC): គឺជាCard មួយសំរាប់ភ្ជាប់រវាង Network និង Computer Workstation។ Network Interface Card ភាគច្រើនគឺជា Card ដែលដោតភ្ជាប់ទៅនិង Expansion Slot នៅផ្នែកខាងក្នុង Compute។

តើអ្វីទៅជា WorkStation ?

Posted by Unknown 12:42 AM, under | No comments

 
WorkStation: គ្រប់Compute​r​ User ទាំងអស់ត្រូវបានភ្ជាប់ទៅកាន់Network ទើបគេហៅថាWorkStation។ WorkStation គឺជាCompute​rដែលត្រូវបានភ្ជាប់ដំទ្បើងជាមួយ Network Interface Card, Network Softwareនិងខ្សែដែលសមរម្យ។ WorkStation មិនចាំបាច់ត្រូវការនូវ Floppy Disk Drive ព្រោះFilesទាំងអស់ត្រូវបានគេរក្សាទុកនៅលើFile Server។

តើអ្វីទៅជា Ethernet Card ?

Posted by Unknown 12:23 AM, under | No comments

 
Ethernet Card: Ethernet Card ជាធម្មតាទិញដាច់ដោយទ្បែកពី Computer។ Ethernet Card មានកន្លែងសំរាប់ដោតខ្សែ Coaxial ឬ Twist Pair ឬអាចមានទាំងពីរ។ ប្រសិនបើត្រូវបានបង្កើតទ្បើងសំរាប់ខ្សែ Coaxial វាជាប្រភេទ BNC ប្រសិនបើត្រូវបានបង្កើតទ្បើងសំរាប់ខ្សែ Twist Pair វាជាប្រភេទ RJ-45។

តើអ្វីទៅជា Token Ring Network Card ?

Posted by Unknown 12:18 AM, under | No comments

 
Token Ring Network Card: Token Ring Cardគឺវាមានលក្ខណះស្រដៀងទៅនិង Ethernet Card។ Token Ring Card​ជាទូទៅមាន ៩ម្ជុល DIN ជាប្រភេទ Connecter ដើម្បីធ្វើការភ្ជាប់​ Card​ ទៅនិង Network Cable។

តើអ្វីទៅជា Bridges ?

Posted by Unknown 12:12 AM, under | No comments

 
 Bridges: Bridgesគឺជាឧបករណ៏ដែលអនុញ្ញាត្តឲ្យយើងធ្វើការចែកNetworkដធំទៅជាផ្នែកតូចៗជាច្រើនដែលគេហៅថាSegment ដើម្បីធ្វើឲ្យNetworkដំណើរការបានល្អប្រសើរ។បើយើងត្រូវការបន្ថែមSegment ថ្មីចំពោះគំរោងNetworkដែលមានស្រាប់យើងត្រូវប្រើBridgesដើម្បីNetworkទាំងពីរ។Bridges អាចបង្ហាញពីចរាចរណ៏របស់ពត៌មានដែលស្ថិតនៅផ្នែកទាំងសងខាងរបស់Network ដូច្នោះវាអាចបញ្ជូនPacket ទៅទីតាំច្បាស់លាស់ Bridge ភាគច្រើនភាគច្រើនអាចដឹងពីប្រព័ន្ឋ Network ហើយវាអាចស្គាល់ Address របស់កុំព្យូទ័រនីមួយដែលនៅទាំងសងខាងរបស់វាជាស្វ័យប្រវត្ត។

Friday, June 5, 2015

តើអ្វីទៅជា Network Cabling និង ប្រភេទ Cable?

Posted by Unknown 8:10 PM, under | No comments

 
Cable គឺជាឧបករណ៏ផ្តល់ពត៌មានដើម្បីធ្វើការផ្លាស់ប្តូពី Device មួយទៅ Deviceមួយផ្សេងទៀត។ហើយមានប្រភេទខ្សែបីឬបួនប្រភេទដែលត្រូវបានប្រើប្រាស់ជាមូយ LAN។ ប្រភេទខ្សែដែលគេនិមយប្រើនៅក្នុងNetwork


តើអ្វីទៅជា Unshielded Twisted Pair ?

Posted by Unknown 8:03 PM, under | No comments

 
Unshielded Twisted Pair (UTP) Cable គឺជាប្រភេទខ្សែ Twisted Pair មកពីប្រភេទខ្សែពីរគឺ: Shielded and unshielded។ Unshielded twist-ted Pair (UTP)មានការពេញនិយមប្រើប្រាស់ច្រើននិងជាទូទៅសំរាប់Network នៅតាមសាលារៀន។ - គុណភាពនៃខ្សែ UTP អាចខុសពីប្រភេទខ្សែសំរាប់ទូរស័ព្ទ ចំពោះខ្សែវាមានល្បឿន ខ្ពស់បំផុត។Cable មានបួនគូនៃខ្សែនៅខាងក្នុង Jacket។ គូនិមួយៗត្រូវបានត្របាញ់ បញ្ចូលគ្នាដើម្បីជួយបំបាត់ការរំខានពីគូដែលជាប់ទាក់ទងគ្នានិងឧបករណ៏អេទ្បិចត្រូនិចផ្សេងៗទៀត។ - គុណវិបត្តនៃខ្សែ UTP គឺវាអាចនិងប៉ះពាល់ជាមួយប្រេកង់វិទ្យុនិងចរន្តអគ្គិសនី។

តើអ្វីទៅជា Switches ?

Posted by Unknown 7:55 PM, under | No comments

 
Switches: គឺជាឧបករណ៏មួយដែលប្រើសំរាប់ត៌ភ្ជាប់នៅចំនុចកណ្តាលសំរាប់ខ្សែពីWork Station ទៅ Server និងPeripherals។ Switches ភាគច្រើនគឺActive ដែលពួកវាមានកំលាំងSignal ផ្លាស់ទីពី Divers មួយទៅកាន់ Diversមួយផ្សេងទៀត។យើងប្រើ ឧបករណ៏ Switches​សំរាប់ចង់ចាំនូវ អាស្រ័យដ្ឋានរបស់Computer និងបញ្ជូនពត៌មានទៅកាន់ទិសដៅត្រឹមត្រូវ។

តើអ្វីទៅជា Router​ ?

Posted by Unknown 7:44 PM, under | 1 comment

 
 Routerគឺជាឧបករណ៏សំរាប់បកប្រែពត៌មានពីNetworkទៅកាន់Networkមួយផ្សេងទៀតវាហាក់បីដូចជាBridges មួយដឆ្លាតបំផុត។Router អាចធ្វើការដូចខាងក្រោម៖ - វាអាចដឹកនាំចរាចរណ៏របស់ Signalដោយផ្ទាល់ហើយមានប្រសិទ្ឋភាព។ - វាអាចបញ្ជូន Message រវាងProtocol ពីរផ្សេងគ្នា។ - វាអាចបញ្ជូន Message រវាងProtocol bus, star,និង star-wired ring។ - វាអាចបញ្ជូន Message តាម Optic coaxial និង Twisted-pair cabling។

តើអ្វីទៅជា Repeater ?

Posted by Unknown 7:34 PM, under | No comments

 
Repeater: Repeaterគឺជាឧបករណ៏មួយដែលប្រើសំរាប់ពេលដែលSig
ចុះខ្សោយនៅពេលដែលវាឆ្លងកាត់ខ្សែនោះវាធ្វើឲ្យSignal នោះមានកំលាំងខ្លាំង។ហើយពេលដែលវាធ្វើឲ្យSignalនោះមានកំលាំងខ្លាំងហើយវាធ្វើការ ចែកចាញនិងបញ្ជូនបន្ត។