Pages

Saturday, June 6, 2015

តើអ្វីទៅជា Network ?

Posted by Unknown 6:53 AM, under | 2 comments

 
Network:គឺជាការតភ្ជាប់រវាងComputerចាប់ពី ពីរគ្រឿងទ្បើងទៅ និងតភ្ជាប់ឧបករណ៏ជាច្រើនឲ្យស្គាល់គ្នា​ស្ថិតនៅក្នុងបណ្តាញតែមួយ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន និង​ទិន្នន័យ ដូចជា (Files, Videos, Printer, E-mail, Voices……)​។ តើប្រភេទមូលដ្ឋានគ្រឹះនៃ Network មានប៉ុន្មានប្រភេទ?អ្វីខ្លះ? ប្រភេទមួលដ្ឋានគ្រឹសនៃ Network មាន ៤ ប្រភេទ គឺៈ
· Personal Area Network (PAN)
· Local Area Network (LAN)
· Wide Area Network (WAN)
· Metropolitan Area Network (MAN)

តើអ្វីទៅជា Metropolitan Area Network (MAN) ?

Posted by Unknown 6:44 AM, under | No comments

 
Metropolitan Area Network (MAN) គឺជាប្រព័ន្ឋ Network ដែលត្រូវបានបង្កើតទ្បើងសម្រាប់ប្រើនៅក្នុងទីក្រុងតែមួយ។ លក្ខខណ្ឌនៃទំហំភូមិសាស្រ្ត Metropolitan Area Network គឺមានទំហំធំជាងប្រព័ន្ឋមួលដ្ឋាននៃ Local Area Network ប៉ុន្តែតូចជាងប្រព័ន្ឋមួលដ្ឋាននៃ Wide Area Network។ Metropolitan Area Network ត្រូវបានកំណត់លក្ខណៈជាធម្មតាការតភ្ជាប់មានល្បឿនលឿនដោយប្រើជាមួយនិងខ្សែកាបអុបទិចឬប្រព័ន្ឋផ្សព្វផ្សាយឌីជីថលផ្សេងទៀត។

តើអ្វីទៅជា Personal Area Network (PAN) ?

Posted by Unknown 6:32 AM, under | No comments

 
Personal Area Network (PAN) គឺជាបណ្តាញ Network​ មួយដែលរៀបចំនៅជុំវិញខ្លួនមនុស្ស​។ ហើយបណ្តាញផ្ទាល់ខ្លួនមួយនេះវាទាក់ទងទៅនិង កុំព្យួទ័រចល័ត ទូរស័ព្ទចល័ត​ និងឧបករណ៏ដទៃផ្សេងៗទៀត។ អ្នកអាចប្រើបណ្តាញនេះសម្រាប់ធ្វើការ បញ្ជូនទិន្នន័យ ទាញយកទិន្នន័យ តាមរយៈ Bluetooth Infrared Wi-Fi ជាដើម។

តើអ្វីទៅជា Local Area Network ?

Posted by Unknown 6:22 AM, under | No comments

 
 Local Area Network (LAN) គឺជាប្រព័ន្ឋNetwork មួយនៅក្នុងក្រុមហ៊ុនដើម្បីធ្វើការផ្គត់ផ្គង់បណ្តាញសមត្ថភាពទៅក្រុមមួយនៃកុំព្យូទ័រដែលនៅជិតគ្នាដូចជានៅក្នុងអាគារ ការិយាល័យ សាលារៀនឬផ្ទះជាដើម។ Local Area Network មួយមានប្រយោជន៏សម្រាប់ការចែករំលែកធនធានដូចជាឯកសារ ម៉ាស៊ីនបោះពុម្ព ហ្គេមឬកម្មវិធីផ្សេងៗជាច្រើនទៀត។

តើអ្វីទៅជា Peer to Peer Network ?

Posted by Unknown 6:17 AM, under | No comments

 
Peer to Peer Network គឺជាការតភ្ជាប់បណ្តាញរវាងComputer ពីរ ឬច្រើនដែលមានទំនាក់ទំនងគ្នា។ហើយវាមានលក្ខណៈនិងសិទ្ឋស្មើគ្នា គឺComputer មួយអាចផ្តល់ Resource និងទាញយក Resourceពីគេមកប្រើប្រាស់បាន។ការប្រើប្រាស់របស់វាពុំសូវមានសុវត្ថិភាពប៉ុន្មាននោះទេ ប៉ុន្តែវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រសិនបើ Network នោះមានម៉ាស៊ីនកុំព្យូទ័រតិចជាង១០គ្រឿង។

តើអ្វីទៅជា Hub ?

Posted by Unknown 1:37 AM, under | No comments

 
Hub: គឺជាឧបករណ៏មួយប្រើសម្រាប់តភ្ជាប់បណ្ដាញ Network​ ជាច្រើនបញ្ចូលគ្នា និង បង្កើតជាក្រុម Networkតែមួយ។​ វាមានលក្ខណៈខុសពី Switch ត្រង់វាអាច Broadcast Network Packet បាន។

តើអ្វីទៅជា Protocol ?

Posted by Unknown 1:16 AM, under | No comments

 
Protocol គឺជាឈុតនៃច្បាប់ដែលធ្វើការគ្រប់គ្រងការទំនាក់ទំនងគ្នារវាងComputerជាច្រើននៅលើNetwork។ ច្បាប់ទាំងនោះរួមមានការណែនាំដែលដាក់ឲ្យបានត្រឺមត្រូវនូវ Network គឺ Access Methodបានអនុញ្ញាតឲ្យ Physical topology ប្រភេទនៃខ្សែនិងល្បឿននៃការបញ្ជូនData។ Protocol ដែលគេនិយមប្រើបានដូចខាងក្រោម៖
- Ethernet - ocal Talk
- Token ring
- FDDI(Fibber Distributed Data Interface)
- ATM(Asynchronous Transfer Mode)